ឯកឧត្តម ផូ ផារិទ្ធដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន ០១ខ្សែ ប្រវែង ៦ ១១០ម៉ែត្រ
២ ម៉ោងមុន ថ្ងៃទី២២ ខែធ្នូ ២០២៤
ខេត្តស្វាយរៀង ៖ នាថ្ងៃចន្ទ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ មន្ត្រីបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានសហការជាមួយរដ្ឋបាលស្រុកកំពង់រោទិ៍ រដ្ឋបាលឃុំបន្ទាយក្រាំង ធ្វើការពិនិត្យមើលកម្រិតនីវ៉ូទឹកក្នុងឃុំដែលបានធ្លាក់ចុះដល់កម្រិត ៩,៥ម ដែលធ្វើឱ្យអណ្តូងស្នប់មុខកាត់តូច ចាប់ពី ៤២មម ទៅ ៤៩មម មានបញ្ហាប្រឈមពិបាកក្នុងការបូមទឹកប្រើប្រាស់ប្រចាំថ្ងៃ និងជាមួយគ្នានេះដែរ មន្ត្រីបច្ចេកទេស បានពិនិត្យ និងជួសជុលអណ្តូងស្នប់មានមុខកាត់តូច ត្រឹម ៤៩មម ជូនប្រជាពលរដ្ឋចំនួន ១គ្រួសារ មានបញ្ហាអណ្តូងស្នប់តខុសបច្ចេកទេស មិនអាចធ្វើការបូមទឹកឡើងប្រើប្រាស់បានជាប្រចាំថ្ងៃនៅរដូវប្រាំងនេះ៕