
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច ក្នុងព្រះរាជាណាចក្រកម្ពុជា
៤២ នាទីមុន ថ្ងៃទី១០ ខែមេសា ២០២៥
ខេត្តពោធិ៍សាត់៖ នៅថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ លោក ធីម សុធារ៉ា ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋរស់នៅភូមិទូលគូ ភូមិគៀន និងភូមិស្តុកជុំ ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ប្រជាពលរដ្ឋរស់នៅភូមិខាងលើ គឺប្រើប្រាស់ទឹកស្រះ ទឹកអណ្តូងសហគមន៍ ដែលភាគច្រើនប្រឈមនឹងការរីងស្ងួត នៅរដូវប្រាំងនេះ ដោយសារការប្រែប្រួលអាកាសធាតុ។
អាជ្ញាធរភូមិ ឃុំ ខាងលើបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋក្នុងភូមិ និងសត្វពាហនៈ នឹងរងប៉ះពាល់ខ្លាំងណាស់ ដោយសារស្ថានភាពទឹកដែលនៅសេសសល់នឹងអស់ក្នុងរយៈពេលដ៏ខ្លីខាងមុខ ក្នុងករណីដែលគ្មានភ្លៀងធ្លាក់៕