លោកជំទាវ ម៉ាត់ ម៉ារ៉ា ប្រជុំបូកសរុបលទ្ធផលការងារយេនឌ័រ ឆ្នាំ ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
១ ម៉ោងមុន ថ្ងៃទី២២ ខែធ្នូ ២០២៤
ខេត្ដបន្ទាយមានជ័យ៖ នៅថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ឌងដ បានដឹកនាំក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ ចុះត្រួតពិនិត្យស្ថានភាពភូមិដែលប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំងនេះបានចំនួន១០ភូមិ ដូចខាងក្រោម៖
– បានពិនិត្យស្រះឯកជនតូចៗ ស្រះរួមសហគមន៍ និងអណ្តូងខួង របស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិប្រាសាទរ៉ាង បុស្សធំ ចែងម៉ែង ប៉ោយអង្គរ ស្រះភ្លោះ និងភូមិខ្ជាយ ឃុំតាគង់ ស្រុកម៉ាឡៃ
– បានពិនិត្យស្ថានភាពស្រះសហគមន៍ នៅតាមវត្ត និងសាលារៀន និងអណ្ដូងស្នប់របស់ប្រជាពលរដ្ឋរស់នៅភូមិកណ្តោល កំបោរ កាបៅ និងភូមិពង់ក្រសាំង ក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ៕