លោកអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ បើកវគ្គបណ្ដុះបណ្ដាលស្តីពី ការអប់រំភាពជាអ្នកដឹកនាំ

ចែលរំលែក

ខេត្តកំពង់ធំ ៖ នាថ្ងៃព្រហស្បតិ៍-សុក្រ ២-៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ធំ លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោក កាតំម សូណាវន អនុប្រធានការិយាល័យ លោក ជា សាម៉េត អនុប្រធានការិយាល័យ និងលោក ឌិន វីរ៉ុន អនុប្រធានការិយាល័យ បានអញ្ជើញចូលរួមជាគ្រូឧទ្ទេសក្នុងវគ្គបណ្ដុះលបណ្ដាលជុំទី ២ ស្តីពី ការអប់រំភាពជាអ្នកដឹកនាំ រៀបចំដោយអន្តរក្រសួងគឺមានក្រសួងអភិវឌ្ឍន៍ជនបទ និងសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ដែលសហការគាំទ្រពីអង្គការ WaterAid ប្រចាំប្រទេសកម្ពុជា វិទ្យាស្ថានស្រាវជ្រាវត្រីកោណ(RTI) USAID។

 

វគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ញឹម បានខេង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ដែលមានអ្នកចូលរូមសរុបចំនួន ២៩រូប ស្រី៤រូប ។

 

គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាល ៖

គឺដើម្បីពង្រឹងសមត្ថភាពគ្រូបង្គោលថ្នាក់ខេត្ត ថ្នាក់ក្រុង/ស្រុកទាំង ៨  រៀបចំផែនការសកម្មភាពបណ្ដុះបណ្ដាលបន្ដក្នុងវិស័យទឹកស្អាត និងអនាម័យដល់អាជ្ញាធរឃុំ ភូមិ ក្នុងខេត្តកំពង់ធំ។

 

ជាលទ្ធផលរំពឹងទុកដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលគឺ៖

១.គ្រូបង្គោលថ្នាក់ខេត្ត ថ្នាក់ក្រុង/ស្រុកទាំង ៨  អាចយកចំណេះពីវគ្គនេះទៅបណ្ដុះបណ្ដាលបន្ដ

២.គ្រូបង្គោលថ្នាក់ខេត្ត ថ្នាក់ក្រុង/ស្រុកទាំង ៨ យល់ដឹងពីការលើកកម្ពស់ការចូលរួមរបស់អ្នកពាក់ព័ន្ធ

៣.គ្រូបង្គោលថ្នាក់ខេត្ត ថ្នាក់ក្រុង/ស្រុកទាំង ៨  យល់ដឹងពីបញ្ញាអារម្មណ៍

៤.គ្រូបង្គោលថ្នាក់ខេត្ត ថ្នាក់ក្រុង/ស្រុកទាំង ៨ យល់ដឹងពីការនិទានរឿង

៥.គ្រូបង្គោលថ្នាក់ខេត្ត ថ្នាក់ក្រុង/ស្រុកទាំង ៨  យល់ដឹងពីការគ្រប់គ្រងការងារប្រចាំថ្ងៃ

៦.គ្រូបង្គោលថ្នាក់ខេត្ត ថ្នាក់ក្រុង/ស្រុកទាំង ៨ យល់ដឹងពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF និងការគ្រប់គ្រងទិន្នន័យ។

៧.គ្រូបង្គោលថ្នាក់ខេត្ត ថ្នាក់ក្រុង/ស្រុកទាំង ៨ យល់ដឹងពីបច្ចេកទេសលើការបង្ហាញពីបង្គន់អនាម័យ

៨.សិក្ខាកាមរៀបចំផែនការបណ្តុះបណ្តាលបន្តដល់ថ្នាក់ឃុំ សង្កាត់គោលដៅ ៕

30

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ