ឯកឧត្តម ហាប់ អូម៉ាលី បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ខែមេសា និងត្រីមាសទី១ ព្រមទាំងទិសដៅការងារខែឧសភា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន។
- ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្តប៉ៃលិន÷ នាព្រឹកថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ខែមេសា និងត្រីមាសទី១ ព្រមទាំងទិសដៅការងារខែឧសភា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន។
ក្នុងឱកាសនោះដែរឯកឧត្តមណែនាំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទត្រូវ÷
-ត្រូវជំរុញរាល់ អង្គការដៃគូ ដែលអនុវត្តការងារពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍ផ្តល់របាយការណ៍មកមន្ទីរ ព្រមទាំងបញ្ចូលក្នុងរបាយការណ៍មន្ទីរ។
-ជាពិសេសត្រូវអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការចុះមូលដ្ឋាន ពិនិត្យ ស្រះទឹក អណ្តូងស្នប់ និងជួសជុលបន្ទាន់ជូនប្រជាពលរដ្ឋ ព្រមទាំងរៀបចំសំណើ និងត្រៀមកម្លាំង ឧបករណ៍ សម្ភារៈជួសជុល និងទឹកផឹកពីដុង(២០លីត) បើមានសំណើអន្តរាគមន៍។
-ត្រូវចេះសាមគ្គីផ្ទៃក្នុង ដើម្បីរួមគ្នាអនុវត្តការងារឲ្យសម្រេចជូនអង្គភាពនិងក្រសួង។
បន្ទាប់មកឯកឧត្តមបានចុះពិនិត្យទីតាំងអូររីងស្ងួត និងស្រះទឹកសហគមន៍អូដូនតាក្រោម(គាំទ្រដោយមន្ទីរ) ស្ថិតនៅភូមអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឯកឧត្តម ប៉ាន់ប្រមាណ្រះនោះនឹងរីងស្ងួត ក្នុងចន្លោះ១-២សប្តាហ៍ទៀត បើពុំមានភ្លៀង ដូចនេះស្នើមន្ទីរត្រូវចុះតាមដាន ពិនិត្យ និងត្រៀមការអន្តរាគមន៍។