
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី អមដំណើរប្រតិភូអន្តរក្រសួង ចុះពិនិត្យផ្លូវលំ គម្រោងសង្រោះបន្ទាន់
- ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពមន្ទីរ

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃព្រហស្បតិ៍ ២ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី អមដំណើរប្រតិភូអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនាយកដ្ឋានផ្លូវលំ ចុះពិនិត្យផ្លូវលំ គម្រោងសង្រ្គោះបន្ទាន់ ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ដោយមានការចូលរួមពីសំណាក់ លោក គុយ វុទ្ទី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក ឈុន សុភា អនុប្រធាននាយកដ្ឋានផ្លូវលំ ក្រសួងអភិវឌ្ឍន៍ជនបទ លោក មាន រ៉ាវុធ ប្រធានការិយាល័យផ្លូវលំ ចុះពិនិត្យលើការងារបានជួសជុលគម្រោងបន្ទាន់ផ្លវលំជនបទមួយខ្សែប្រវែង ១៣ ៣០០ម ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
បន្ទាប់មកក្រុមការងារអន្តរក្រសួងបានបន្តដំណើរទៅចុះពិនិត្យខ្សែផ្លូវគម្រោងផែនការបន្ទាន់នៅឃុំ ស្រែព្រះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ជាគម្រោងផែនការឆ្នាំបន្ទាប់២០២៤ ប្រវែង ១០០០ម ជំហានទីមួយ។