លោក គឹម វិបុល ដឹកនាំក្រុមការងារបច្ចេកទេសទឹកស្អាត សហការជាមួយរដ្ឋបាលសង្កាត់ និងក្រុមយុវជនសង្កាត់ចុះពិនិត្យមើលស្ថានភាពនៃការប្រើប្រាស់ទឹកអណ្តូង និងស្រះទឹក
- ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ១៥កើតខែ ចេត្រឆ្នាំ រោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសាឆ្នាំ២០២៤ លោក គឹម វិបុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារបច្ចេកទេសទឹកស្អាត សហការជាមួយរដ្ឋបាលសង្កាត់ និងក្រុមយុវជនសង្កាត់ចុះពិនិត្យមើលស្ថានភាពនៃការប្រើប្រាស់ទឹកអណ្តូង និងស្រះទឹក នៅរដូវប្រាំងដែលមានភាពរាំងស្ងួត និងបម្រែបម្រួលអាកាសធាតុនាពេលកន្លងមកនេះ ស្ថិតនៅភូមិ អង្គស្លែង – ភូមិត្បែងមានជ័យ – ភូមិត្រងនំ សង្កាត់ឪឡោក ខណ្ឌកំបូល និង ភូមិទួលខ្ពស់ – ភូមិឧសភា – ភូមិបឹងប្រៃយ៍ – ភូមិ ព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។
តាមការចុះពិនិត្យជាក់ស្តែងឃើញថា អណ្តូងទឹកស្អាតមួយចំនួនធំត្រូវបានប្រជាពលរដ្ឋកំពុងប្រើប្រាស់ជាប្រចាំដោយមានទឹកគ្រប់គ្រាន់។ ប៉ុន្តែអណ្តូងមួយចំនួនតូចមានការខូចខាត ក្រុមការងាររបស់មន្ទីរបានរៀបចំក្រុមការងារដើម្បីជួសជុលបណ្តើរៗហើយ។ ដោយឡែកចំពោះស្រះទឹកនៅមានទឹកសម្រាប់ប្រើប្រាស់ជាប្រចាំ និងស្រះទឹកខ្លះបានរីងស្ងួតដោយសារកត្តាអាកាសធាតុ។ សម្រាប់បងប្អូននៅក្នុងតំបន់ទាំងនេះពុំសូវមានបញ្ហាប្រឈមនិងការខ្វះខាតទឹកទេ ព្រោះមានប្រព័ន្ធទឹកស្អាតរបស់ក្រុមអាជីវកម្មឯកជនតរភ្ជាប់ចែកចាយទៅដល់ខ្លះៗហើយ។