ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើញដឹកនាំក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រារព្ធពិធីបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលកៅស៊ូនិងផ្លូវបេតុង ចំនួន១ខ្សែ មានប្រវែង ១៤០០ម៉ែត្រ ក្នុងខេត្តកណ្តាល
៣៦ នាទីមុន ថ្ងៃទី១៥ ខែមករា ២០២៥
យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នបន្តការដឹកនាំប្រកបដោយបញ្ញាញាណ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើគម្រោង ព្រែកជីកហ្វូណន-តេជោ។