លោក ឈន ឈឿន ដឹកនាំក្រុមការងារជំនាញចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការសង់ និងប្រើប្រាស់បង្គន់លូភ្លោះ នៅស្រុកត្រាំកក់ ខេត្តតាកែវ
៣ ម៉ោងមុន ថ្ងៃទី១៥ ខែមករា ២០២៥
ខេត្តពោធិ៍សាត់៖ នៅថ្ងៃអង្គារ ១៥កើត និង ថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤ លោក ធីម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំមន្ដ្រីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យស្ថានភាពប្រភពទឹកប្រើប្រាស់ ដែលប្រឈមនឹងការរីងស្ងួត ដូចខាងក្រោម៖
– ស្ថានភាពស្រះទឹកសហគមន៍ស្ថិតនៅក្នុងឃុំបឹងបត់កណ្តោល ស្រុកបាកាន ដែលមានប្រជាពលរដ្ឋចំនួន ១៣ភូមិ ប្រើប្រាស់ទឹកស្រះសហគមន៍នេះ។
– ស្ថានភាពស្រះទឹក និងអណ្តូងទឹកសហគមន៍ ដែលប្រឈមនឹងការរីងស្ងួតនៅរដូវប្រាំង ស្ថិតនៅក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ដែលមានប្រជាពលរដ្ឋ ចំនួន ២២ភូមិ ប្រើប្រាស់ទឹកស្រះសហគមន៍ អណ្តូងទឹកសហគមន៍ និងប្រព័ន្ធប្រឡាយមេ៕