លោក ឈន ឈឿន ដឹកនាំក្រុមការងារជំនាញចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការសង់ និងប្រើប្រាស់បង្គន់លូភ្លោះ នៅស្រុកត្រាំកក់ ខេត្តតាកែវ
១ ម៉ោងមុន ថ្ងៃទី១៥ ខែមករា ២០២៥
ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក ម៉ប់ ធីរិត ប្រធានមន្ទីរ បានដឹកនាំមន្រ្ដីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ និងគណៈកម្មការប្រព័ន្ធចែកចាយទឹកសហគមន៍ បានចុះពិនិត្យស្ថានភាពការប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគក្នុងរដូវក្តៅហួតហែងនេះ នៅក្នុងមូលដ្ឋាន ឃុំពោធិ និងឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃ និងការប្រើប្រាស់ប្រកបដោយការសន្សំសំចៃ ដើម្បីទប់ទល់នឹងបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ៕