![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 12 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តម ផូ ផារិទ្ធ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ ២ជាន់ និងស្ពានបេតុង១កន្លែង
- ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តម ផូ ផារិទ្ធ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ ២ជាន់ និងស្ពានបេតុង១កន្លែង 2 photo 2024 04 18 17 00 54](https://www.mrd.gov.kh/wp-content/uploads/2024/04/photo_2024-04-18_17-00-54-1000x750.jpg)
ខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ ២ជាន់ (DBST) ចំនួន ១ខ្សែ និងការងារស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ដោយនៅពេលព្រឹក ឯកឧត្ដមបានចុះត្រួតពិនិត្យ គម្រោងទី១ លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ៣ ៧០០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងចញ្ចេីមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម៉ែត កម្រាស់ ០,២ម៉ែត្រ ស្ថិតនៅភូមិស្រម៉ ទៅភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។
ក្នុងរសៀលថ្ងៃដដែលនេះដែរ ឯកឧត្ដម រដ្ឋលេខាធិការ ក៏បានធ្វើដំណើរបន្តចុះត្រួតពិនិត្យនូវ គម្រោងទី២ បន្តទៀតគឺ ការងារស្ថាបនាស្ពានបេតុង ១កន្លែង ប្រវែង ៣០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងស្ថាបនាផ្លូវដីល្បាយក្រួសសងខាងក្បាលស្ពាន ប្រវែងសរុប ២០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថិតនៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
បន្ទាប់ពីបានចុះត្រួតពិនិត្យនិងវាយតម្លៃលលើការងារគម្រោងទាំង២ ខាងលើនេះ គណៈកម្មាធិការអន្តរក្រសួងបានសម្រេច និងឯកភាពទទួលបញ្ចប់សុពលភាព លើគម្រោងទាំង ២ នេះជាស្ថាបពរតាមបទដ្ឋានបច្ចេកទេស។
ជាសំណូមពរចុងក្រោយ ឯកឧត្ដម បានស្នើសុំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទទាំង២ខេត្ត និងប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលទាំង២នេះ ឱ្យបានយូអង្វែង ជាពិសេសចូលរួមគោរពច្បាប់ចរាចរផ្លូវគោកផងដែរ។