មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ បាននិមន្តព្រះសង្ឈសូត្រមន្ដ បង្សុកូល ប្រោសព្រំប្រសិទ្ធពរជ័យ សិរីសួស្ដី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
- ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តព្រះវិហារ÷ នៅរសៀល ថ្ងៃព្រហស្បតិ៍ ៣ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ បានដឹកនាំ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ មន្រ្តីកិច្ចសន្យា រួមទាំងមន្រ្តីរាជការចូលនិវត្តន៍ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ដើម្បីនិមន្តព្រះសង្ឈសូត្រមន្ដ បង្សុកូល ប្រោសព្រំប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសេីរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ។
បន្ថែមពីនេះទៀត លោកប្រធានមន្ទីរក៏បាន រៀបចំពិធីសំណេះសំណាល និងផ្តល់ជូនជាវត្ថុអនុស្សាវរីយ៍ជូនដល់អតីតមន្រ្តីរាជការនៃមន្ទីរ ដែលបានចូលនិវត្តន៍ ដើម្បីជាការរំលឹកនូវគុណូបការៈ និងស្នាដៃដ៏ថ្លៃថ្លា ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតី ឆន្ទៈ មនសិការវិជ្ជាជីវៈ ក្នុងតួនាទី និងភារកិច្ចរបស់ខ្លួន ដោយបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ជាតិតាមរយៈវិស័យអភិវឌ្ឍន៍ជនបទ ជូនដល់ប្រជាពលរដ្ឋជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។