មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ
៤ ម៉ោងមុន ថ្ងៃទី២៧ ខែកក្កដា ២០២៤
ខេត្តរតនគិរី៖ នារសៀលថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ជស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី បានរៀបចំពិធីសូត្រមន្តលើករាសី សិរីសួស្តី សុខសប្បាយ សុភមង្គល និងអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ដែលឈានចូលមកដល់នាពេលខាងមុខនេះ ។
ក្នុងឱកាសសប្បាយរីករាយនេះលោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគុរី បានអញ្ជើញអតីតមន្រ្តីចូលនិវត្តន៍ចំនួន០៤ រូប ដែលធ្លាប់បានបំពេញការងារ និងបានឧបត្ថម្ភថវិកាជូនចំពោះ មន្ត្រីចូលនិវត្តន៍ មន្រ្តីរាជការដែលបំពេញការងារ និងមន្រ្តីកិច្ចសន្យានៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ទាំងអស់ផងដែរ សម្រាប់បុណ្យចូលឆ្នាំថ្មី៕