![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 8 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ
១ ម៉ោងមុន ថ្ងៃទី២៧ ខែកក្កដា ២០២៤
ប៉ៃលិន ៖ នាថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ហាប់ អូម៉ាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បាននាំយកអំណោយរបស់ប្រទេសអារាប់កាតា តាមរយៈ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទៅចែកជូនបងប្អូនប្រជាពលរដ្ឋមានការខ្វះខាតចំនួន ១៦០គ្រួសារ និងអំណោយរបស់ ឯកឧត្ដមផ្ទាល់ចំនួន ១០គ្រួសារសរុប ១៧០គ្រួសារ សម្រាប់ចែកជូនប្រជាពលរដ្ឋនៅខេត្តនៅប៉ៃលិន រួមមានក្រុងប៉ៃលិនចំនួន ១៤០គ្រួសារ និងស្រុកសាលាក្រៅចំនួន ៣០ គ្រួសារ ។
ពិធីនេះមានការចូលរួមពីលោក ហ៊ត ឬទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន អភិបាល នៃគណៈអភិបាលរងក្រុងប៉ៃលិន អភិបាលរងស្រុកសាលាក្រៅ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ចៅសង្កាត់ មេឃុំផងដែរ ៕