ឯកឧត្តម អ៊ិន ចន្ថា ដឹកនាំប្រតិភូក្រសួង អញ្ជើញសួរសុខទុក្ខទាហាន នៅកងពលតូចថ្មើរជើងលេខ ៥២
- ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួង រួមមាន ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អញ្ជើញសំណេះសំណាល សួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅកងពលតូចថ្មើរជើងលេខ ៥២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និង ឯកឧត្តមអភិបាល នៃគណៈអភិបាលរងខេត្តបាត់ដំបង លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន មេបញ្ជាការ មេបញ្ជាការរង នាយទាហាទ នាយទាហានរង និងពលទាហាន ។
ក្នុងឱកាសនេះ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងពរសព្វសាធុការ ដោយក្តី ស្រលាញ់ដ៏ជ្រាលជ្រៅពី សំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបាននាំអំណោយរបស់ ឯកឧត្តម ឆាយ ឫទ្ធិ សែន រួមមាន អង្ករ មីជាតិ នំអន្សម ទឹកត្រី ទឹកសៀវ ទឹកសុទ្ធ ស្ករ ប៊ីចេង និងថវិកាចំនួនសរុប ២០,០០០,០០០រៀល ព្រមទាំងថវិការបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំង៤ ចំនួន ៤,០០០,០០០រៀល ជូនដល់កងពលផងដែរ៕