ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
photo 2024 03 28 17 43 40

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍជនបទ នៅសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម ពិត ករុណា អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរតំណាងមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត រដ្ឋបាលក្រុង ស្រុក អង្គការជាតិ និងអង្គកាអន្តរជាតិ សរុប ៨០រូប ស្រី១៥រូប។

 

ក្រោយពី លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានមានមតិស្វាគមន៍អង្គប្រជុំរួចមក ឯកឧត្ដម ពិត ករុណា បានអានរបាយការណ៍បូកសរុបលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត រដ្ឋលេខាធិការ បានមតិសំណេះសំណាល និងផ្សព្វផ្សាយនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង ១៣ចំណុច របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងថ្ងៃបិទសន្និបាត របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ក្នុងន័យជំរុញការអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព។

 

កិច្ចប្រជុំបានបញ្ចប់ដោយភាពជោគជ័យ និងបរិយាកាសស្និទ្ធស្នាលបំផុត៕

photo 2024 03 28 17 43 40photo 2024 03 28 17 43 48photo 2024 03 28 17 44 04

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ