ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅខេត្តព្រះវិហារ

ចែលរំលែក
photo 2024 03 27 16 30 25

ខេត្តព្រះវិហារ ៖ នារសៀលថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តព្រះវិហារ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម យឺន សូផល អនុរដ្ឋលេខាធិការ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១៣ចំណុច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក លោកស្រីអភិបាល នៃគណៈអភិបាលក្រុង ស្រុក លោក លោកស្រីជាប្រធានមន្ទីរវិស័យជុំវិញខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងលោក លោកស្រីតំណាងអង្គការដៃគូអភិវឌ្ឍន៍ក្នុងខេត្ត សរុបចំនួន ៥០នាក់៕

photo 2024 03 27 16 30 25photo 2024 03 27 16 30 37photo 2024 03 27 16 30 41photo 2024 03 27 16 32 52photo 2024 03 27 16 32 56photo 2024 03 27 16 32 59photo 2024 03 27 16 33 03

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ