ឯកឧត្តម ស្រុិន ពុទ្ធី អញ្ជើញចូលរួមកម្មវិធីសិក្ខាសាលា ស្តីពី “Climate-Resilient WASH South-South Cooperation Project” ទីក្រុង Beijing សាធារណរដ្ឋប្រជាមានិតចិន
- ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
ទីក្រុងប៉េកាំង៖ នាព្រឹកថ្ងៃចន្ទ ១ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស្រុិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ជាមួយ លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និងកញ្ញា ចាន់ថេត សុខាទេវា អគ្គនាយករងបច្ចេកទេស បានចូលរួមកម្មវិធីសិក្ខាសាលា ស្តីពី “Climate-Resilient WASH South-South Cooperation Project” ទីក្រុង Beijing សាធារណរដ្ឋប្រជាមានិតចិន។ អ្នកចូលរួមសិក្ខាសាលានេះមានចំនួន ៦០ នាក់(ក្នុងនោះក៏មានតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចំនួន ០៣ នាក់ ក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន ០៣ នាក់)។ កម្មវិធីនេះបានការគាំទ្រពីអង្គការ UNICEF ប្រចាំព្រះរាជាណាចក្រកម្ពុជា។
គោលបំណង នៃអង្គសិក្ខាសាលានេះគឺផ្ដោតសំខាន់ទៅលើការស្វែងយល់អំពី Fact-Finding ដែលក្រុមការងាររបស់ប្រទេសចិនបានចុះមកទស្សនកិច្ចសិក្សាអំពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី ២៩-៣១ ខែសីហា ឆ្នាំ២០២៣ កន្លងមកនេះ និងពិភាក្សាពិគ្រោះយោបល់អំពីការត្រៀមរៀបចំគម្រោងសាកល្បងរយៈពេល ០២ ឆ្នាំ(2024-2025)។