ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលនៅខេត្តស្ទឹងត្រែង

ចែលរំលែក
photo 2024 03 25 15 56 09

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅទីរួមស្រុកបុរីអូរស្វាយសែនជ័យ ខេត្តព្រះវិហារ ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ  អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ អមដំណើរដោយ ឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ និងលោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១ ជាមួយសមាជិក សមាជិកា គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងមន្ត្រីរាជការទាំងអស់សរុបចំនួន ១០៣នាក់ ។

 

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយពីគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។

 

នារសៀលដដែលនោះដែរ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ និងប្រតិភូរួមដំណើរ បានអញ្ជើញទៅសួរសុខទុក្ខ និងសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ នៅឃុំអូរស្វាយ និងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យផងដែរ ៕

photo 2024 03 25 15 56 00photo 2024 03 25 15 56 09photo 2024 03 25 15 56 31photo 2024 03 25 15 56 33photo 2024 03 25 15 56 36photo 2024 03 25 15 56 38

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ