![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 8 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តម ភួង សោភា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវកៅស៊ូ DBST និងបេតុង ចំនួនពីរខ្សែប្រវែង ១៦ ១៦៩ម៉ែត្រ ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត
- ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
![ឯកឧត្តម ភួង សោភា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវកៅស៊ូ DBST និងបេតុង ចំនួនពីរខ្សែប្រវែង ១៦ ១៦៩ម៉ែត្រ ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត 2 photo 2024 03 23 18 10 49 4](https://www.mrd.gov.kh/wp-content/uploads/2024/03/photo_2024-03-23_18-10-49-4-1000x563.jpg)
រាជធានីភ្នំពេញ ៖ នាថ្ងៃសៅរ៍ ១៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួល គម្រោង SAAMBAT តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ត្រីបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេសរបស់គម្រោង ចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវកៅស៊ូ DBST និងបេតុង ចំនួនពីរខ្សែប្រវែង ១៦ ១៦៩ម៉ែត្រ ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត។ ជាលទ្ធផលសម្រេចបាន ២៥%។
បន្ទាប់ពីចុះពិនិត្យ និងវាយតម្លៃរួច ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដូចខាងក្រោម ៖
១. សូមឱ្យក្រុមហ៊ុនទទួលការសាងសង់ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមបទដ្ឋានបច្ចេកទេស។
២. ដាក់ស្លាកសញ្ញាសុវត្ថិភាពចរាចរណ៍លើទីតាំងកំពុងសាងសង់ទាំង (ផ្លូវ និងសំណង់)។
៣. ត្រូវស្រោចទឹកឱ្យបានញឹកញាប់ ដើម្បីកុំឱ្យមានហុយធូលីលើប្រជាពលរដ្ឋ។
៤. សូមឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ខិតខំសម្របសម្រួល និងសហការជាមួយអាជ្ញាធរមូលដ្ឋានដោះស្រាយរាល់ទំនាស់ផ្សេងជាមួយប្រជាពលរដ្ឋ៕