ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសាងសង់ផ្លូវ ចំនួន ៣ខ្សែ និងពិនិត្យស្ថានភាព និងវឌ្ឍនភាពសាងសង់ស្ពានចំនួន ៣ទីតាំង នៅក្នុងខេត្តកំពង់ធំ
៩ ម៉ោងមុន ថ្ងៃទី៥ ខែកុម្ភៈ ២០២៥
ខេត្តកែប÷ ថ្ងៃសុក្រ ១៣កេីត ខែផល្គុន ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទទួលបន្ទុក ភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប រួមជាមួយ លោក ហង្ស សាវ៉ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប លោក ឡុង សានី លោក កុល យោង ព្រមទាំងក្រុមការងារ បានចុះសំណេះសំណាល និងសួរសុខទុក្ខ ដល់ចាស់ជរានៅតាមខ្នងផ្ទះ ចំនួន ៨ គ្រួសារ ដែលរស់នៅក្នុងភូមិព្រៃតាកុយ ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
ក្នុងនោះផងដែរក្រុមការងារបានឧបត្ថម្ភនូវ អង្ករចំនួន ២០គីឡូ ទឹកត្រី ៣ដប ទឹកស៉ីអ៉ីវ ៣ដប អំបិល ១គីឡូ និងសារុងចំនួន ១ ក្នុងមួយគ្រួសារ ។