ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងគ្រប់គ្រងគ្រោះមហន្តរាយ នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហានទី២ (DRM2) ដឹកនាំកិច្ចប្រជុំ Kick Off Meeting ជាមួយក្រុមបេសកកម្មបច្ចេកទេសគម្រោង DRM2  របស់ធនាគារពិភពលោក (WB)។

ចែលរំលែក
photo 2024 03 21 11 47 17

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងគ្រប់គ្រងគ្រោះមហន្តរាយ នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហានទី២ (DRM2)  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯ.ឧ. ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស និងជានាយកគម្រោង ព្រមទាំងមន្ត្រីបច្ចេកទេសគម្រោងថ្នាក់ក្រសួង បានចូលរួមក្នុងកិច្ចប្រជុំ Kick Off Meeting ជាមួយក្រុមបេសកកម្មបច្ចេកទេសគម្រោង DRM2  របស់ធនាគារពិភពលោក (WB) ដែលដឹកនាំដោយ លោកស្រី Vica Rosario Bogaerts ជាប្រធានក្រុមបេសកកម្ម។

 

គោលបំណងនៃបេសកកម្មនេះ គឺ:

(១) ត្រួតពិនិត្យគ្រប់ស្ថានភាពនៃវឌ្ឍនភាពក្នុងការអនុវត្តគម្រោង តាមសមាសភាគនីមួយៗ

(២) ត្រួតពិនិត្យពីសមិទ្ធកម្មនៃប្រព័ន្ធគ្រប់គ្រងនៅនឹងកន្លែង និងអនុលោមជាមួយនឹងការការពារសង្គម និងបរិស្ថាន

(៣) ត្រួតពិនិត្យវឌ្ឍនភាពលើសកម្មភាពដែលបានឯកភាពគ្នាក្នុងរយ:ពេលចុះត្រួតពិនិត្យលើកមុន។

 

ជំនួសមុខ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមបានថ្លែងអំណរគុណ ចំពោះធនាគារពិភពលោក ជាពិសេស លោកស្រី Vica Rosario Bogaerts, Task Team Leader នៃគម្រោង DRM2 ដែលតែងតែគាំទ្រដល់គម្រោងក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេស គោលការណ៍បន្តថែទាំផ្លូវដោយប្រើប្រាស់ថវិកាគម្រោង ក្រោយពេលដែលក្រុមហ៊ុនម៉ៅការបានបញ្ចប់ការស្ថាបនា។

 

ឯកឧត្តម បានក្រើនរំលឹកដល់អ្នកបច្ចេកទេសគម្រោង DRM2 របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងធនាគារពិភពលោក ឲ្យយកចិត្តទុកដាក់ខ្ពស់ចំពោះផែនការជាយុទ្ធសាស្ត្ររបស់គម្រោង ដោយច្រាំងទន្លេនៅតាមបណ្ដោយខ្សែផ្លូវរបស់យើង គឺចំណុច TK2 និង KC2 មានការបាក់ស្រុតដោយអន្លើ ហើយយើងចាំបាច់ត្រូវតែឆ្លើយតបជាបន្ទាន់ ដើម្បីធានាឲ្យខ្សែផ្លូវរបស់យើងនៅតែមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់របស់សហគមន៍។

photo 2024 03 21 11 47 17photo 2024 03 22 21 28 13photo 2024 03 22 21 28 22photo 2024 03 22 21 28 27photo 2024 03 22 21 28 31photo 2024 03 22 21 28 39

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ