ឯកឧត្ដម ជា ស្រ៊ុន បានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ

ចែលរំលែក
photo 2024 03 22 11 09 16

ខេត្តព្រះសីហនុ៖ ថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

 

ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី ថោង ខុន ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អ្នកឧកញ៉ា ឧកញ្ញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ។

 

សូមបញ្ជាក់ជូនផងដែរថា៖ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ា អតីតរដ្ឋមន្រ្ដី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានស្ថាបនារួចរាល់ជាស្ថាពរ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។

 

សមិទ្ធផលនេះផងដែរ មានសមត្ថភាពប្រព្រឹតិ្តកម្មទឹកកខ្វក់ក្នុងបរិមាណ ២០ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងទី៦ ដែលមានផ្ទៃដី ២ ៦៩០ហិកតា ស្ថិតក្នុងសង្កាត់លេខ៤ សាង់សង់ដោយក្រុមហ៊ុន អិកវ៉ធើរ ថេកណឡូជី (XWATER TECHNOLOGY CO.,LTD) ចំណាយថវិការសរុបចំនួន ១៩ ៩៥៩ ៩០០ដុល្លារអាមេរិក៕

photo 2024 03 22 11 09 16photo 2024 03 22 11 09 17photo 2024 03 22 11 09 18photo 2024 03 22 11 09 19 2photo 2024 03 22 11 09 19photo 2024 03 22 11 09 21 2photo 2024 03 22 11 09 21

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ