ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារបន្តសម្រាប់ខែបន្ទាប់ សម្រាប់កម្មវិធីទី២ “ការកែលម្អលក្ខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ”

ចែលរំលែក

រាជធានីភ្នំពេញ​ ៖​ នារសៀល ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជាប្រធានកម្មវិធីទី២  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារបន្តសម្រាប់ខែបន្ទាប់ សម្រាប់កម្មវិធីទី២ “ការកែលម្អលក្ខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ” ដែលមាននាយកដ្ឋានចំណុះចំនួន២ គឺ នាយកដ្ឋានថែទាំសុខភាពជនបទ និងនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការទទួលបន្ទុកអនុកម្មវិធី  ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងពីរនាយកដ្ឋាន សរុបប្រមាណ ១០០នាក់ តាមរបៀបវារៈដូចខាងក្រោម៖​

១. ពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែមីនា និងទិសដៅបន្តខែមេសា សម្រាប់នាយកដ្ឋានទាំងពីរ

២. ពិនិត្យ និងពិភាក្សាអំពីបញ្ហាប្រឈមនានា និងដំណោះស្រាយ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ