ឯកឧត្ដម លី ណារុន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការពិនិត្យផ្ទៀងផ្ទាត់ការអនុវត្តគម្រោងឥណទានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅខេត្តកំពង់ឆ្នាំង

ចែលរំលែក

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃចន្ទ ២កើតត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤  អង្គភាពអនុវត្តន៍គម្រោឥណទាន នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំស្តីពីការពិនិត្យផ្ទៀងផ្ទាត់ការអនុវត្តគម្រោងឥណទានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព  ឯកឧត្ដម លី ណារុន រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ  ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្រ្តីគម្រោង ថ្នាក់ជាតិ និងលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ព្រមទាំងមន្រ្តីគម្រោងថ្នាក់ខេត្ត។

 

បន្ទាប់កិច្ចប្រជុំរួចមក ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យការអនុវត្តឥណទានមូលដ្ឋានគោលដៅភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ