នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋាន ចូលរួមកិច្ចប្រជុំពេញអង្គ ស្តីពីការវាយតម្លៃកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច កួយ ចំនួន ៥ភូមិ

ចែលរំលែក

ខេត្តសៀមរាប៖ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ លោក ងី ផាន្នី អនុប្រធាននាយកដ្ឋាន បានដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋាន ចូលរួមកិច្ចប្រជុំពេញអង្គ ស្តីពីការវាយតម្លៃកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច កួយ ចំនួន ៥ភូមិ រួមមាន: ភូមិស្រែណូយ, ភូមិស្រែសមុទ្រ, ភូមិល្វា, ភូមិគោកវត្ត, ភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ដែលមានសមាសភាពចូលរួមដូចជា៖ ក្រុមការងារនាយកដ្ឋាន តំណាងសាលាខេត្ត លោកអនុប្រធានមន្ទីរ-ប្រធានការិយាល័យនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប តំណាងមន្ទីរផែនការខេត្ត លោកអភិបាលរងស្រុក លោកស្រីមេឃុំ មេភូមិទាំង៥ភូមិ និងបងប្អូនជនជាតិដើមភាគតិចទាំង ៥ភូមិ សរុបចំនួន ១២៣នាក់ ស្រីចំនួន ៧៤នាក់។

 

ជាលទ្ធផលនៃកិច្ចប្រជុំខាងលើ៖

-ប្រជាពលរដ្ឋទាំង ៥ភូមិ បានស្រុះស្រួល និងឯកភាពគ្នាថាខ្លួនពិតជាជនជាតិដើមភាគតិច កួយ

-បងប្អូនជនជាតិដើមភាគតិច កួយ បានស្រុះស្រួលគ្នាក្នុងការបង្កើតជាសហគមន៍ជនជាតិដើមភាគតិច

-បងប្អូនជនជាតិដើមភាគតិច កួយ បានដាក់ពាក្យស្នើសុំចូលជាសមាជិកសហគមន៍រួចហើយ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ