ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រួមជាមួយអគ្គនាយករង នៃអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ចំនួន២រូប ចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការវិវត្តនៃវិធានពាណិជ្ជកម្មនៅកម្ពុជា”

ចែលរំលែក
photo 2024 03 06 19 22 32

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក ជា សែម និងលោក មេង សៅភាក់គុណ អគ្គនាយករង នៃអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការវិវត្តនៃវិធានពាណិជ្ជកម្មនៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន យុវជន និងអ្នកពាក់ព័ន្ធ សរុបប្រមាណ ៤១២នាក់។

 

គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលខាងលើ គឺដើម្បីបញ្ជា្របធាតុចូលទៅគ្រប់ក្រសួង ស្ថាប័នដែលមានកាតព្វកិច្ចក្នុងការរៀបចំតាក់តែងច្បាប់ និងយុវជនជំនាន់ក្រោយឱ្យមានការយល់ដឹងពីការវិវត្តនៃវិធានពាណិជ្ជកម្មស្របតាមយុគ្គសម័យឌីជីថល ជាពិសេសធានាបាននូវនិរន្តរភាពនៃកំណើនអ្នកវិនិយោគមកកម្ពុជា៕

photo 2024 03 06 19 22 32photo 2024 03 06 19 22 33photo 2024 03 06 19 22 34 2photo 2024 03 06 19 22 34photo 2024 03 06 19 22 35 2photo 2024 03 06 19 22 35

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ