ឯកឧត្ដម ស្រុិន​ ពុទ្ធី ដឹកនាំកិច្ចប្រជុំក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យ ប្រចាំខែមីនា

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ​ ១០ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី​ ៥ ខែមីនា ឆ្នាំ​ ២០២៣ ឯកឧត្ដម ស្រុិន​ ពុទ្ធី​ ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ​ បានដឹកនាំកិច្ចប្រជុំក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ​(WATSAN) ប្រចាំខែមីនា ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ ចំនួន ៥១នាក់។

 

កិច្ចប្រជុំនេះ គោលបំណងសំខាន់ផ្ដោតទៅលើ ៣ចំណុចដូចខាងក្រោម៖

 

១-បង្ហាញអំពីវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពខេត្ត និងអង្គការ ដៃគូអភិវឌ្ឍន៍នានា

 

២-បង្ហាញអំពីវឌ្ឍនភាពការងាររបស់អនុក្រុមផ្គត់ផ្គង់ទឹកជនបទ អនុក្រុមអនាម័យជនបទ និងអនុក្រុមអាហារូបត្ថម្ភ និង

 

៣-ការពិភាក្សា។

 

កិច្ចប្រជុំបានបញ្ចប់ប្រកបដោយបរិយាកាសស្និទ្ធស្នាលបំផុត៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ