ឯកឧត្តម គី សុផល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្តប្រចាំខែមីនា ឆ្នាំ២០២៤

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្តប្រចាំខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម គី សុផល  ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ និងមន្រ្តីនៃនាយកដ្ឋាន សរុបចំនួន ៣៥រូប ស្រី ១៣រូប។

 

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖

 

– បូកសរុបលទ្ធផលការងារដែលបានអនុវត្តរបស់ការិយាល័យនីមួយៗ

 

– ការរៀបចំផែនការសកម្មភាពដែលការិយាល័យនីមួយៗនឹងត្រូវអនុវត្តបន្ត នៅខែបន្ទាប់ ក៏ដូចជាកិច្ចការងារទូទៅរបស់នាយកដ្ឋានផងដែរ។

photo 2024 03 04 16 05 17photo 2024 03 04 16 05 19 2photo 2024 03 04 16 05 19photo 2024 03 04 16 05 20

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ