ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះវាយតម្លៃប្រគល់-ទទួល លើការងារ ២គម្រោងស្ថិតនៅក្នុងខេត្តកណ្តាល

ចែលរំលែក

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោកជំទាវ ឯក សុគន្ធវារី អនុរដ្ឋលេខាធិការ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារស្ថាបនាផ្លូវ ចំនួន២គម្រោង អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដូចខាងក្រោម ៖

 

–  គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ៩ខ្សែ ប្រវែងសរុប ១ ៨០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិតាកែវ២ ឃុំវិហារសួគ៌ ភូមិសន្លុង ឃុំសន្លុង និងភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

 

–  គម្រោងទី២ ៖ ការងារកែលម្អផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវក្រាលបេតុចំនួន ១ខ្សែ ប្រវែ ៣ ២០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថិតនៅភូមិតាគាត់កើត ទៅភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សារួចមក គណៈកម្មការអន្តរក្រសួង បានឯកភាព និងទទួលយកលទ្ធផលបញ្ចប់សុពលភាពទាំងពីរគម្រោងខាងលើ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ