លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ សរុបចំនួន២០នាក់ (ស្រី១នាក់)។

ចែលរំលែក

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីអាទិភាពទាំងបួន របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ សរុបចំនួន២០នាក់ (ស្រី១នាក់)។

 

បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍របស់លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរ និងការបទបង្ហាញរបស់ លោក ផេង ស៊ីណិត អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ស្តីពីកម្មវិធីអាទិភាពទាំងបួន របស់ក្រសួងអភិវឌ្ឍន៍ជនបទរួចមក លោកជំទាវរដ្ឋលេខាធិការ បានបន្តលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

 

ជាទីបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ  បានផ្តល់អនុសាន៍ណែនាំ ចំនួន ៦ ចំណុចជូនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់របស់មន្ទីរអភិវឌ្ឍន៍ជនបទ រួមមាន៖

១. សូមឲ្យថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការតាមការិយាល័យជំនាញនីមួយៗ ពិនិត្យមើលសកម្មភាពរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីដាក់ចូលផែនការ

២. ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ ឲ្យស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈ នៃមន្ត្រីរាជការស៊ីវិល

៣. ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់ យកចិត្តទុកដាក់ខ្ពស់ចំពោះបច្ចេកវិទ្យាឌីជីថល ដែលជាបរិបទថ្មី ដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់

៤. មន្ត្រីរាជការទាំងអស់ត្រូវចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះបទបញ្ជាស្តីពី ការដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន

៥. ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់ត្រូវយល់ដឹងតួនាទីភារកិច្ចចំពោះកម្មវិធីអាទិភាពទាំងបួន របស់ក្រសួងអភិវឌ្ឍន៍ជនបទ និង

៦. ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់ ជួយផ្សព្វផ្សាយ Like និង Share ព្រមទាំងផ្សព្វផ្សាយសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ