ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំលេខាធិការដ្ឋាននៃក្រុមការងារបរិវត្តកម្មឌីជីថល ក្រសួងអភិវឌ្ឍន៍ជនបទ ជួបប្រជុំសំណេះសំណាលដំបូងជាមួយមន្ត្រីជាប់កិច្ចសន្យាជំនាញព័ត៌មានវិទ្យា

ចែលរំលែក

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីណា ឆ្នំា២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបរិវត្តកម្មឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំលេខាធិការដ្ឋាននៃក្រុមការងារបរិវត្តកម្មឌីជីថល ក្រសួងអភិវឌ្ឍន៍ជនបទ ជួបប្រជុំសំណេះសំណាលដំបូងជាមួយមន្ត្រីជាប់កិច្ចសន្យាជំនាញព័ត៌មានវិទ្យា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ពិត ករុណា អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារបរិវត្តកម្មឌីជីថល ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកលេខាធិការដ្ឋាន និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ១៧នាក់។

 

កិច្ចប្រជុំនេះមានគោលបំណងដើម្បីធានាគុណផលការងារប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព តាមរយៈការជួបសំណេះសំណាលដំបូងជាមួយមន្ត្រីជាប់កិច្ចសន្យាជំនាញព័ត៌មានវិទ្យា ចំនួន៧រូប ដែលទើបនឹងបានជ្រើសរើសចូលបម្រើការងារនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ឆ្នាំ២០២៤។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ