![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 7 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការបានអញ្ជេីញចូលរួមកិច្ចប្រជុំដំបូង របស់គណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស) ៣ឆ្នាំរំកិល
- ថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤ ម៉ោង ៩:៥៩ ព្រឹក
- សកម្មភាពក្រសួង
![ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការបានអញ្ជេីញចូលរួមកិច្ចប្រជុំដំបូង របស់គណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស) ៣ឆ្នាំរំកិល 2 photo 2024 02 29 13 49 22](https://www.mrd.gov.kh/wp-content/uploads/2024/03/photo_2024-02-29_13-49-22-1000x750.jpg)
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ថ្នាំថោះ បញ្ចស័ក ពស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងផែនការ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជេីញចូលរួមកិច្ចប្រជុំដំបូងរបស់គណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស) ៣ឆ្នាំរំកិល ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធានគណៈកម្មការអន្តរក្រសួង សម្រាប់រៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវ លោក លោកស្រី តំណាង ក្រសួង ស្ថាប័ន សរុបចំនួន ៤២នាក់ ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដេីម្បីពិនិត្យ និងកែសម្រួលសេចក្តីព្រាង ក.វ.ស ៣ឆ្នាំរំកិល ២០២៥-២០២៧ ដែលបានផ្តល់ពីគ្រប់ក្រសួង ស្ថាប័ន និងដើម្បីកំណត់ថ្ងៃទទួលឯកសារកែតម្រូវកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤៕