លោកស្រី ជី ថាវី បានដឹកនាំកិច្ចប្រជុំស្ដីពី ការពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្ដាល។

ចែលរំលែក

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្ដាល  បានដឹកនាំកិច្ចប្រជុំស្ដីពី ការពង្រឹង ការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្ដាល ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន  អនុប្រធានការិយាល័យ    មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា សរុប៥១ នាក់ ស្រី២០ នាក់ នៅសាលប្រជុំរបស់មន្ទីរ។

ក្នុងកិច្ចប្រជុំនេះមានគោលបំណង ដើម្បីអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលដែលមានស្រាប់ ដោយអនុលោមតាមអនុក្រឹត្យលេខ ៥៦ អនក្រ.បក ស្តីពីការគ្របគ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ជាពិសេសច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផលកិច្ចនៃប្រជុំនេះ មន្ត្រីរាជការរបស់មន្ទីរទាំងអស់បានចូលរួមសហការគាំទ្រ និងអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានដាក់ចេញ។

កិច្ចប្រជុំបានបញ្ចប់ប្រកបដោយបរិយាលកាសរីករាយ និងមានភាពស្និទ្ធស្នាលបំផុត។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ