មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល សហការជាមួយរដ្ឋបាលស្រុកកណ្តាលស្ទឹង បានរៀបចំកិច្ចប្រជុំស្ដីពីការធ្វើបច្ចុប្បន្នភាពគណៈកម្មាធិកាអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ក្រោមអធិបតីភាព លោក  សុស   សុវណ្ណនី  អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល និងលោក  ស្វាយ  សេងលី  អភិបាលរងស្រុកកណ្ដាលស្ទឹង នៅសាលាស្រុកកណ្ដាលស្ទឹង។

ចែលរំលែក
photo 2024 02 28 15 10 42

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃពុធ  ៤រោច  ខែ  មាឃ  ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែ កុម្ភ:  ឆ្នាំ២០២៤  មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល សហការជាមួយរដ្ឋបាលស្រុកកណ្តាលស្ទឹង បានរៀបចំកិច្ចប្រជុំស្ដីពីការធ្វើបច្ចុប្បន្នភាពគណៈកម្មាធិកាអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ក្រោមអធិបតីភាព លោក  សុស   សុវណ្ណនី  អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល និងលោក  ស្វាយ  សេងលី  អភិបាលរងស្រុកកណ្ដាលស្ទឹង នៅសាលាស្រុកកណ្ដាលស្ទឹង។

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី  ស៊ន  ភារម្យ  អភិបាលរងស្រុកកណ្តាលស្ទឹង លោកប្រធាន អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងលោក លោកស្រី មន្ត្រីការិយាល័យជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត  លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញចំណុំរដ្ឋបាលស្រុកកណ្តាលស្ទឹង លោក លោកស្រីមេឃុំទាំង១៨ ឃុំ ក្នុងស្រុកកណ្តាលស្ទឹង និងភាគីពាក់ព័ន្ធសរុប ២៨នាក់ ស្រី  ០៦នាក់ ។

 

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីរៀបចំចាត់ចែងធ្វើបច្ចុប្បន្នភាពសមាសភាពក្រុមការងារគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ឱ្យមានដំណើរសកម្មភាពគ្រប់ឃុំ និងដើម្បីត្រៀមរៀបចំផែនការសំខាន់ៗក្នុងការអភិវឌ្ឍនមូលដ្ឋាន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕ កិច្ចប្រជុំមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋានស្រុកកណ្តាលស្ទឹង ជាពិសេសមាជិក សមាជិការ (គ.អ.ភ) និងលោក លោកស្រីមេឃុំទាំង ១៨ឃុំ ក្នុងស្រុកកណ្តាលស្ទឹង ដោយបានជជែកពិភាក្សាការងាររៀបចំផែនការប្រកបដោយបរិយាកាសស្និទស្នាលបំផុត ដែលនាំឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យតាមផែនការគ្រោងទុក។

photo 2024 02 28 15 10 41photo 2024 02 28 15 10 42photo 2024 02 28 15 10 43photo 2024 02 28 15 10 45photo 2024 02 28 15 10 46photo 2024 02 28 15 10 47photo 2024 02 28 15 10 50

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ