
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគណៈកម្មការត្រួតពិនិត្យគុណភាពការងារសាងសង់ស្តាឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ
៨ ម៉ោងមុន ថ្ងៃទី១២ ខែមិនា ២០២៥
ខេត្តព្រៃវែង ៖ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានផ្លូវលំជនបទ ផ្នែកមន្ត្រីសង្គម និងបរិស្ថាន បានសហការជាមួយមន្ត្រីគម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP-3) ខេត្តព្រៃវែង ចុះផ្សព្វផ្សាយ សកម្មភាពអប់រំ និងការបំប៉នសមត្ថភាពបន្ថែមផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក (Road safety refresh training) នៅតាមសាលារៀនចំនួន ០៤ ស្ថិតនៅតាម បណ្តោយខ្សែផ្លូវនៃគម្រោងក្នុងខេត្តព្រៃវែង រួមមាន៖ សាលាបឋមសិក្សា ក្បាលដំរី, សាលាបឋមសិក្សាគោកលិច, អនុវិទ្យាល័យ គោកគង់ និងសាលាបឋមសិក្សា អ្នកតាជ័យ។
ការចុះផ្សព្វផ្សាយ អប់រំ និង បំប៉នសមត្ថភាពបន្ថែមផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក នេះមានរយៈពេល ០៥ ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួម សរុបចំនួន ៥៩៩នាក់ ស្រី ៣១៤នាក់៕