![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 5 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្ដម យឺនសូផល អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់អោយប្រេីប្រាស់ដំណេីរការគម្រោងកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ (Reducing Emissions from Deforestation and Forest Degradation ) ហៅកាត់ថាគម្រោង រេដបូក REDD+
- ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ១:០០ ល្ងាច
- សកម្មភាពក្រសួង
![](https://www.mrd.gov.kh/wp-content/uploads/2024/04/MRD-Logo-small.png)
រាជធានីភ្នំពេញ÷ រសៀលថ្ងែសុក្រ ១៤កេីត ខែមាឃ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្ដម យឺន សូផល អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់អោយប្រេីប្រាស់ដំណេីរការគម្រោងកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ (Reducing Emissions from Deforestation and Forest Degradation ) ហៅកាត់ថាគម្រោង រេដបូក REDD+ ក្រោមអធិបតីភាពឯកឧត្ដម ជួប ប៉ារីស រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ាងសុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅសណ្ធាគារកាបូឌីយ៉ាណា។
កម្មវិធីវិធីនេះរៀបចំឡើងក្នុងគោលបំណង÷
១.កែលម្អការអនុវត្តច្បាប់និងការគ្រប់គ្រងតំបន់ជួរភ្នំក្រវាញកណ្តាលដែលកន្លងមកបានទទួលកាបំផ្លិចបំផ្លាញ
២.គាំទ្រដល់ការអភិវឌ្ឍជីវភាពសហគមន៍ប្រកបដោយចីរភាព
៣.សម្រេចបាននូវភាពយូរអង្វែងនៃហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់តំបន់។