វគ្គបណ្តុះបណ្តាល “ ការតេស្តសាកល្បងនៃយុទ្ធសាស្រ្តផ្នែកអនាម័យគម្រោងការផ្លាស់ប្តូរឥរិយាបថសង្គម ‘’

ចែលរំលែក
photo 2024 02 22 11 06 39

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅការិយាល័យអង្គការអរធីអាយ(RTI)ប្រចាំស្រុកស្ទោង ខេត្តកំពង់ធំ ក្រុមការងារនាយកដ្ឋានថែទាំសុខភាពជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមវគ្គបណ្តុះបណ្តាល “ ការតេស្តសាកល្បងនៃយុទ្ធសាស្រ្តផ្នែកអនាម័យគម្រោងការផ្លាស់ប្តូរឥរិយាបថសង្គម “ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោកស្រី ផន សុផារី ប្រធានក្រុមបច្ចេកទេសទឹកស្អាត និងអនាម័យរបស់អង្គការ RTI លោក លោកស្រីជនបង្គោលស្រុករវៀង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ លោក លោកស្រីស្រុកស្ទោង ស្រុកប្រសាទបាឡាំង ខេត្តកំពង់ធំ និងមន្រ្តីអង្គការ RTI  សរុបចំនួន ១៩ រូប ស្រី ១២រូប។

 

គោលបំណង៖

១)ដើម្បីបណ្តុះបណ្តាលបុគ្គលិក IECDs WASH អំពីរបៀបសាកល្បងយុទ្ធសាស្រ្ត BCC នៅកម្រិតសហគមន៍ ។

២)ដើម្បីអនុវត្តការចែកចាយវគ្គសំខាន់ៗគឺ វគ្គសហគមន៍ និងពីផ្ទះមួយទៅផ្ទះមួយទៀត។

៣) ណែនាំអ្នកប្រមូលទិន្នន័យអំពីជំហាន និងណែនាំឧបករណ៍ប្រមូលទិន្នន័យ។

 

ជាលទ្ធផលទទួលបាន៖

១)អ្នកចូលរួមដែលជាជនបង្គោលដែលមកពីខេត្តទាំងពីរគឺខេត្តព្រះវិហារនឹងខេត្តកំពង់ធំបានខិតខំយកចិត្តទុកដាក់ស្តាប់នូវវិធីសាស្រ្តការសន្សំប្រាក់ ការជ្រើសរើសបង្គន់ និងគ្រួសាររីករាយ ដែលគ្រូឧទ្ទេសរបស់ RTIបានបង្ហាញយ៉ាងម៉ត់ចត់ដើម្បីឱ្យងាយយល់សម្រាប់ជនបង្គោលយកទៅពន្យល់ដល់ប្រជាពលរដ្ឋឆាប់កែប្រែឥរិយាបថមកសាងសង់បង្គន់ និងចេះប្រើប្រាស់ថែមទៀត។

 

២)គម្រោង RTI មានគោលបំណងបង្កើតយុទ្ធសាស្រ្តអនាម័យ BCC  ដើម្បីវាយតម្លៃប្រសិទ្ធភាពនៃយុទ្ធសាស្ត្រ ភូមិប្រឈមផ្នែកអនាម័យប្រមាណ 10 ត្រូវបានជ្រើសរើស ដើម្បីសាកល្បងវិធីសាស្រ្ត BCC ដែលបានកែប្រែ។

photo 2024 02 22 11 06 36photo 2024 02 22 11 06 38photo 2024 02 22 11 06 39photo 2024 02 22 11 06 40photo 2024 02 22 11 06 41 2photo 2024 02 22 11 06 41

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ