ឯកឧត្តម សួន សេរីរដ្ឋា ដឹកនាំក្រុមការងារនាយកដ្ឋាន បន្តអនុវត្តនីតិវិធីនៃការកំណត់អត្តសញ្ញាណ សហគមន៍ជនជាតិដើមភាគតិច ព្នង នៅភូមិពូហ្យាម និងភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី
- ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ២:០៨ ល្ងាច
- សកម្មភាពក្រសួង
ខេត្តមណ្ឌលគិរី៖ នៅថ្ងៃអង្គារ-ពុធ ១១-១២ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី២០-២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារនាយកដ្ឋាន បន្តអនុវត្តនីតិវិធីនៃការកំណត់អត្តសញ្ញាណ ដោយជ្រើសរើសគណៈកម្មាធិការសហគមន៍ និងប្រមូលស្នាមមេដៃសមាជិកសហគមន៍ជនជាតិដើមភាគតិច ព្នង នៅភូមិពូហ្យាម និងភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
សមាសភាពចូលរួមមាន លោកស្រីប្រធាននាយកដ្ឋាន លោក-លោកស្រីជាអនុប្រធាននាយកដ្ឋាន លោក-លោកស្រីជាប្រធានការិយាល័យ អនុប្រធានការិយាល័យ អាជ្ញាធរឃុំ លោកប្រធានភូមិ និងបងប្អូនជនជាតិដើមភាគតិច ព្នង(ភូមិពូហ្យាម) សរុបចំនួន ១៤២នាក់/ស្រី ៦១នាក់ និង(ភូមិពូទ្រូ) សរុបចំនួន ១៩នាក់/ស្រី ៩នាក់។
ជាលទ្ធផលទទួលបាន ពីការប្រមូលស្នាមមេដៃទាំង ២ភូមិ នៅមិនទាន់បានគ្រប់ចំនួន និងតម្រូវឱ្យអាជ្ញាធរមូលដ្ឋាន បន្តជម្រុញការប្រមូលស្នាមមេដៃ៕