![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 7 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ
២ ម៉ោងមុន ថ្ងៃទី២៧ ខែកក្កដា ២០២៤
ខេត្តតាកែវ៖ នាថ្ងៃអង្គារ ១១ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោក លីវ សំណាង ប្រធានមន្ទីរ បានដឹកនាំអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ចូលរួមក្នុងកម្មវិធីសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ភូមិគំរូ នៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ក្រោមអធិបតីភាពឯកឧត្ដម អុិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់សខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្ដម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ព្រមទាំង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីរាជការទាំង ២៥ រាជធានី ខេត្ត៕