![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 9 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ
២ ម៉ោងមុន ថ្ងៃទី២៧ ខែកក្កដា ២០២៤
ខេត្តកំពត៖ គិតចាប់ពីថ្ងៃ ចន្ទ-សុក្រ ០៣-០៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១២-១៦ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីបច្ចេកទេសផ្នែកសង្គម និងបរិស្ថាន នៃនាយកដ្ឋានផ្លូវលំជនបទ ស្ថិតក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ បានចុះត្រួតពិនិត្យសុវត្ថិភាពសង្គម និងបរិស្ថាន អំឡុងពេលសាងសង់ ដែលស្ថិត តាមបណ្តោយខ្សែផ្លូវ សរុប ចំនួន ១៥ខ្សែ ប្រវែងសរុប ១៣៧,២២គម មានរយៈពេល ៥ថ្ងៃ ដែលស្ថិតក្នុងខេត្តចំនួន ៣ រួមមាន ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តកំពត។ ក្រោយពីចុះត្រួតពិនិត្យរួច នាយកដ្ឋានជំនាញបានស្នេីឱ្យអ្នកអនុវត្តគម្រោងត្រូវអនុវត្តដូចខាងក្រោម:
១.ត្រូវស្រោចទឹកអំឡុងពេលសាងសង់
២.ត្រូដាក់បង្គោល និងចងខ្សែសុវត្ថិភាពតាមរណ្តៅលូ ស្ពាន និងជំរេលភ្នំ
៣.ត្រូវប្រើប្រាស់ឯកសណ្ឋានសុវត្ថិភាព (PPE) ក្នុងម៉ោងបំពេញការងារឱ្យបានត្រឹមត្រូវ