ឯកឧត្ដម លី ណារុន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលគម្រោង ឥណទាន ក្រសួងអភិវឌ្ឍន៍ជនបទ លើកទី១ ឆ្នាំ២០២៤
- ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
![](https://www.mrd.gov.kh/wp-content/uploads/2024/02/photo_2024-02-16_07-50-23-1000x753.jpg)
ខេត្តកែប៖ថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម លី ណារុន រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល គម្រោងឥណទាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលគម្រោង ឥណទាន ក្រសួងអភិវឌ្ឍន៍ជនបទលើកទី១ ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ ក្រុមការងារអនុវត្តគម្រោងឥណទាន របស់នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ មន្ត្រីគម្រោងបណ្ដាខេត្តទាំង១៥ ដែលជាសមាជិក និងជាអង្គភាពអនុវត្តគម្រោង សរុបចំនួន ៣៣នាក់ ស្រ្តី១០នាក់ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖
-ប្រកាសក្រុមប្រឹក្សាភិបាលគម្រោងឥណទាន និងការរៀបចំផែនការអនុវត្តការងារបន្តឆ្នាំ២០២៤
-ជួបពិភាក្សាការប្រើប្រាស់តាមយន្តការនីតិវិធីចាស់ ដោយធ្វើបច្ចុប្បន្នភាព
-ស្វែងរកអង្គការ /ស្ថាប័នដៃគូរដើម្បីសហប្រតិបត្តិការ ព្រមជាមួយនឹងការប្រើប្រាស់យន្តការអង្គការរ៉ាឆា(គិតភាគរយតាមចំណូលការប្រាក់ជាក់ស្ដែង)