ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រជូនសិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សាឆ្នាំ២០២៣ និងបើកវគ្គសិក្សាថ្មីឆ្នាំ២០២៤ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តពោធិ៍សាត់

ចែលរំលែក
photo 2024 02 07 18 31 17

ខេត្តពោធិ៍សាត់៖ រសៀលថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រជូនសិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សាឆ្នាំ២០២៣ និងបើកវគ្គសិក្សាថ្មីឆ្នាំ២០២៤ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តពោធិ៍សាត់។

ពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សានេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យសរុបចំនួន ៨២នាក់ ស្រី៣៥នាក់។

សូមបញ្ជាក់ថា សិក្ខាកាមដែលទទួលវិញ្ញាបនបត្រនៅពេលនេះ គឺបានឆ្លងកាត់ការបណ្ដុះបណ្ដាល និងបានប្រឡងជាប់ជាស្ថាពរ វគ្គកុំព្យូទ័ររដ្ឋបាល ចំនួន៥១នាក់ ស្រី២៦នាក់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់សិក្ខាកាមគ្រប់រូបដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០២៣ ត្រូវយកចំណេះជំនាញទាំងនេះ ទៅអនុវត្តផ្ទាល់តាមរយៈការប្រកបមុខរបរផ្ទាល់ខ្លួន ឬប្រកបការងារផ្សេងៗ និងត្រូវខិតខំសិក្សាស្វែងយល់ឱ្យបានច្រើនបន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ ធានាបាននូវស្ថិរភាពការងារ និងប្រាក់ចំណូលបន្ថែមសម្រាប់ផ្គង់ផ្គង់គ្រួសាររៀងៗខ្លួន។ ចំពោះសិក្ខាកាមថ្មីដែលទើបចូលមកសិក្សាក្នុងវគ្គសិក្សាថ្មី ឆ្នាំ ២០២៤ នេះ ត្រូវខិតខំយកចិត្តទុកដាក់ សិក្សាស្វែងយល់អំពីជំនាញបច្ចេកទេសឱ្យបានច្បាស់លាស់ ដោយត្រូវមកសិក្សាឱ្យបានទៀងទាត់ទាន់ ពេលវេលា និងត្រូវខិតខំចូលរួមអនុវត្តផ្ទាល់តាមការណែនាំរបស់លោកគ្រូ អ្នកគ្រូឧទ្ទេស ដើម្បីប្រឡងបញ្ចប់ដោយជោគជ័យ ទទួលបាននិទ្ទេសល្អ ព្រមទាំងទទួលបានជំនាញច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិតទៅកាន់ទៅថ្ងៃអនាគត៕

photo 2024 02 07 18 31 14photo 2024 02 07 18 31 16photo 2024 02 07 18 31 17photo 2024 02 07 18 31 18photo 2024 02 07 18 31 19

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ