ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP)

  • ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៩:១៩ ល្ងាច
  • aiib event
ចែលរំលែក

ខេត្តកោះកុង៖ ថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP), ក្រុមការងារបច្ចេកទេសគម្រោង, លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង, អាជ្ញាធរដែនដី, និងបង-ប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំជ្រោយស្វាយនិងឃុំបឹងព្រាល ស្រុកស្រែអំបិល ខេត្តកោះកុង បានចុះត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារដំណើរការសាងសង់ផ្លូវ ០១ខ្សែប្រវែងសរុប ១៩,៨៣៧ គម រួមមាន៖
– ផ្លូវកៅស៊ូ២ជាន់ ប្រវែង ១៨,១៩៥ គម
– ផ្លូវបេតុង ប្រវែង ១,៦៤ គម
– លូប្រអប់ចំនួន ០៥កន្លែង
– លូមូលចំនួន ២០កន្លែង
ដែលចាប់ផ្តើមសាងសង់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ។ គម្រោងគម្រោងផ្លូវនេះឆ្លងកាត់ចំនួន ២ឃុំ គឺឃុំជ្រោយស្វាយ និងឃុំបឹងព្រាវ។ បច្ចុប្បន្នសម្រេចបានប្រមាណ ៤៦% ។

ក្នុងបេសកកមកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានដឹកនាំកិច្ចប្រជុំដែលមានលោកមេឃុំ,ក្រុមប្រឹក្សាឃុំ, លោកមេភូមិ បង-ប្អូនប្រជាពលរដ្ឋឃុំជ្រោយស្វាយ, តំណាងក្រុមហ៊ុនទទួលការសាងសង់, និងមន្រ្តីជំនាញទទួលបន្ទុកអនុវត្តគម្រោងចូលរួមយ៉ាងច្រើនកុះករ។ អង្គប្រជុំបានធ្វើការប្តេជ្ញាចិត្តខិតខំសហការសាងសង់គម្រោងនេះឱ្យបានរួចរាល់មុនរដូវភ្លៀងចូលមកដល់ក្នុងខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ