នាយកដ្ឋានផ្លូវលំជនបទ បានចុះផ្សព្វផ្សាយសកម្មភាព អប់រំ និងការបំប៉ន សមត្ថភាពបន្ថែមផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តកំពង់ចាម

ចែលរំលែក

ខេត្តកំពង់ចាម៖ កាលពីថ្ងៃអង្គារ-សៅរ៍ ៥រោច-៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧  ត្រូវនឹងថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីសង្គម និងបរិស្ថាន របស់នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានចុះផ្សព្វផ្សាយ សកម្មភាពអប់រំ និងការបំប៉ន សមត្ថភាពបន្ថែមផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក (Road safety refresh training)   ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន០៣ ដែលមកពីសាលាបឋមសិក្សា គោករវៀងអនុវិទ្យាល័យ គោករវៀង និងសាលាបឋមសិក្សា ខ្នុរដំបង ដែលមានលោកគ្រូ  អ្នកគ្រូ ចូលរួម សរុប  ២១នាក់ ស្រី  ១០នាក់ ព្រមទាំងសិស្សានុសិស្សចូលរួម សរុប  ៣៤៥ នាក់ ស្រ្តី ១៨៨នាក់ ស្ថិតនៅតាមបណ្តោយខ្សែផ្លូវគម្រោងកែលម្អផ្លូវជនបទជំហានទី៣ RRIP-3 KC4 ក្នុងខេត្ត កំពង់ចាម។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ