មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ
៤ ម៉ោងមុន ថ្ងៃទី២៧ ខែកក្កដា ២០២៤
ខេត្តប៉ៃលិន៖ នៅថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យសមិទ្ធផល ប្រព័ន្ធចែកចាយទឹក ក្នុងសហគមន៍ ដោយមានការចូលរួមពី លោកប្រធានមន្ទីរ និងក្រុមការងារ,អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងគណៈកម្មការគ្រប់គ្រងប្រព័ន្ធចែកចាយទឹកស្អាត។
ការពិនិត្យសមិទ្ឋផល គឺពិនិត្យលើប្រព័ន្ឋចែកចាយទឹកតាមទុយោខ្នាតតូចសហគមន៍ និងប្រព័ន្ធចម្រោះទឹកស្អាត, ឡដុតសំរាម សាលាបឋមសិក្សា ក្នុងភូមិអូរទឹកភ្លាវ និងអូរចិតប្រាំ និងបង្គន់អនាម័យ សាលាបឋមសិក្សាព្រៃសន្ទះ ក្នុងភូមិព្រៃសន្ទះ នៃឃុំអូរអណ្តូង និងស្ទឹងត្រង់ ក្នុងស្រុកសាលាក្រៅ របស់អង្គការសាម៉ារីតាន់ភឺស។