ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញដឹកនាំក្រុមការងារចុះបើកការដ្ឋានការងារលេីកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០១ខ្សែ
២៦ នាទីមុន ថ្ងៃទី១៣ ខែមិនា ២០២៥
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្សក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំវាយតម្លៃ និងត្រួតពិនិត្យលើការដំឡើងថ្នាក់ និងឋានន្តរស័ក្តិជូនមន្ត្រីរាជការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ឆ្នាំ២០២៤ ដោយមានវត្តមានចូលរួមផ្ទាល់ពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ ឯកឧត្តម លោក លោក លោកស្រីជាអគ្គនាយករង ទីប្រឹក្សាបច្ចេកទេស និងប្រធានគ្រប់នាយកដ្ឋាន និងលោក លោកស្រីជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំង២៥ ដែលបានចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)៕