![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 8 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
វគ្គបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ដល់មន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរស្រុក /ឃុំ និងអង្គការដៃគូ
- ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
![វគ្គបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ដល់មន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរស្រុក /ឃុំ និងអង្គការដៃគូ 2 photo 2024 01 12 06 47 34 2](https://www.mrd.gov.kh/wp-content/uploads/2024/01/photo_2024-01-12_06-47-34-2-1000x750.jpg)
ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត-សុក្រ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៤ នៅសាលាខេត្តត្បូងឃ្មុំ ក្រុមការងាររបស់នាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមវគ្គបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ដល់មន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរស្រុក /ឃុំ និងអង្គការដៃគូ សរុបចំនួន៣៤ រូប។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីផ្តល់ចំណេះដឹងដល់ភាគីពាក់ព័ន្ធមានជំនាញក្នុងការផ្ទៀងផ្ទាត់ភូមិ ឃុំ និង ស្រុក ដែលសហគមន៍បានបញ្ចប់បន្ទោបង់ពាសវាលពាសកាល។
ជាលទ្ធផល៖
១. អ្នកចូលរួមទាំងអស់បានយល់ដឹងអំពីសូចនាករ ភូមិ ឃុំ ស្រុក ODFគ្រប់លំដាប់ថ្នាក់
២. អ្នកចូលរួមបានយល់ដឹងពីវិធីសាស្រ្តក្នុងការផ្ទៀងផ្ទាត់ ភូមិ ឃុំ ស្រុក និងខេត្ត ODF
៣. អ្នកចូលរួមមានផែនការបណ្តុះបណ្តាលបន្តដល់ ឃុំ ស្រុក គោលដៅផ្សេងៗទៀត៕