ក្រុមការងារបច្ចេកទេសការងារបញ្ចប់ការបន្ទោបង់ពាស់វាលពាសកាលកម្រិតខ្ពស់ (ODF+)  បានចុះអង្កេត និងពិនិត្យផ្ទៀងផ្ទាត់ការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ថ្នាក់សង្កាត់ នៅសង្កាត់ព្រែកស្ដី និងក្រុងសំពៅពូន ខេត្តកណ្ដាល

ចែលរំលែក

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ លោក ហៃ ដាន  អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានដឹកនាំក្រុមការងារបច្ចេកទេសការងារបញ្ចប់ការបន្ទោបង់ពាស់វាលពាសកាលកម្រិតខ្ពស់ (ODF+)  បានចុះអង្កេត និងពិនិត្យផ្ទៀងផ្ទាត់ការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ថ្នាក់សង្កាត់ នៅសង្កាត់ព្រែកស្ដីក្រុងសំពៅពូន ខេត្តកណ្ដាល។

 

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ឈាន ប៊ុនឈឿន ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ និងកញ្ញា ភី លក្ខិណា មន្ត្រីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ រួមជាមួយក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ (MWG-RWSSH) ក្រុងសំពៅពូន លោកចៅសង្កាត់ លោក លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកស្ដី និងលោក លោកស្រីមេភូមិ អនុភូមិ និងសមាជិកភូមិ សរុប ២៨នាក់។

 

ពិធីនេះមានការចូលរួមសហការយ៉ាងសកម្មពីក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ (MWG-RWSSH) ក្រុងសំពៅពូន លោកចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកស្ដី និងលោក លោកស្រីមេភូមិ អនុភូមិ និងសមាជិកភូមិ។ ក្នុងនោះដើម្បីធានាបាននូវការអះអាងប្រកបដោយសុក្រិតភាព និងតម្លាភាពលើដំណើរការចុះផ្ទៀងផ្ទាត់នេះ ក្រុមការងារបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរាល់គោលការណ៍ណែនាំ និងឯកសារពាក់ព័ន្ធរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

ជាលទ្ធផលមកទល់ពេលបច្ចុប្បន្ននេះ សម្រាប់ឃុំ សង្កាត់ ចំនួន ១២៧ ឃុំ សង្កាត់ និងភូមិ ចំនួន ១ ០១០ភូមិ នៅទូទាំង១៣ ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្រុមការងារមន្ទីរតាមរយៈកិច្ចសហការយ៉ាងល្អពីក្រុមការងារថ្នាក់ ក្រុង ស្រុកនីមួយៗ កិច្ចការនេះគ្រោងនឹងបញ្ចប់ការចុះផ្ទៀងផ្ទាត់ការបញ្ចប់បន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)ជាស្ថាពរនៅដើមខែមករា ឆ្នាំ២០២៤ នាពេលខាងមុខឆាប់ៗនេះ៕

ក្រុមការងារបច្ចេកទេសការងារបញ្ចប់ការបន្ទោបង់ពាស់វាលពាសកាលកម្រិតខ្ពស់

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ