![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 10 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ
២៣ នាទីមុន ថ្ងៃទី២៧ ខែកក្កដា ២០២៤
ខេត្តមណ្ឌលគិរី៖ កាលពីថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីបច្ចេកទេសនៃការិយាល័យផ្លូវលំជនបទ ចុះត្រួតពិនិត្យមើលការងារឈូសឆាយផ្លូវ ដេីម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ ចាប់ពីចំណុចក្រុមហ៊ុនរ៉ែមាសអូរខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា រហូតដល់ ក្រុមអន្ត្រងសែនជ័យ ភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ដែលមានប្រវែងសរុប ២៥ ០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ (ដោយស្ថិតក្រោមកិច្ចសហការរវាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងក្រុមហ៊ុន Renaissance Minarals Cambodia Limited)។
គួរបញ្ចាក់ដែរថាការឈូសឆាយផ្លូវប្រវែង ២៥ ០០០ម៉ែត្រ ទទឹង៥ម៉ែត្រ ទទួលលទ្ធផលសម្រេច ១០០% ធ្វើឡើងទៅតាមចំណុចដែលមានការខួចខាត និងកន្លែងដែលមានដើមឈើរលំលើផ្លូវ។